ពិធីមើលកណ្ដុរ(១)កាត់សំពត់
គម្ពីរនិទានមានសញ្ញា
បុរាណា ចារ្យចងទុកមក
ទុក ជាតម្រាប់ត្រាប់កាន់យក
ជា គ្រឿងរិះរកជោគវាស្នា ។
វត្ថុ ធនធានមានសណ្ដាប់
ជា ទ្រព្យស្រឡះពេញចិន្តា
សត្វ ខាំកកេរកាត់ពស្ត្រា
ធ្លុះធ្លាយ ត្រង់ណាមានចំណាំ ។
ភ្លើង ឆេះខ្លោចប្រេះដាចដោយដុំ
មានរូបភាពផ្សំប្រចំតាម
ទំនាយ ទាយទស្សន៍ជាទំនៀម
តម្រា ប្រាប់ប្រាមអភិប្រាយ ។
ស្នាម កាត់ដាច់ដូចរូបអ្វីៗ
តម្រា ចារ្យស្ដីបទរិយាយ
វង់ មូលដូចចន្ទចរពណ្ណរាយ
លោក ស្រាយនិទានទំនាយថា ។
បាន លាភលើសលប់ទាំងយប់ថ្ងៃ
ថោក ថ្លៃហូរចូលរាល់ទិវា
ធន ធានបានកើនច្រើនវឌ្ឍនា
ភស្តុការសាយកាយរាយ រាល់ពេល ។
ស្នាម កាត់ដូចកលនៃភ្លឺស្រែ
ឬមួយ ដូចខ្សែឆ្វាយរង្វេល
លោក ឲ្យបូជាយ៉ាងក្រាស់ក្រែល
ទើប នៅពិសាលសុខសួស្ដី ។
កាត់ ស្នាមដូចជារូបរាងនាឡិ
បណ្ដាលបានគូស្រករថ្មី
មាន មិត្តជិតឆ្ងាយមកប្រាស្រ័យ
លាភ ផលសេរិរីករងថ្លា ។
កាត់ ជារូបដូចដើរចូលទៅ
នឹង នៅសាន្តសុខនិរទុក្ខា
សម្បូណ៌ហៀរហូរគ្រឿងបរិក្ខារ
ប្រើ ការមិនអស់រលស់ឡើយ ។
ស្នាម ដូចព្រឹក្សាដុះលាស់លូត
មាន លាភរហូតមិនអស់ស្បើយ
បាន មកទុកដាក់លាក់កន្តើយ
គង់ ហើយសុខទៀតឥតឃ្លាតឃ្លា ។
កាត់ ជារូបផ្កាអង្គារបុស្ប
ធ្លុះ ដាចបានសោយផលសុខា
រក្ស មក្សាន្តក្នុងថានរួមគ្រួសារ
ញាតិ មិត្រសាមគ្គាមូលមេត្រី ។
កាត់ ជាប្រឡាយឆ្វាយប្រទាក់
ព័ន្ធ ពាក់ដូចពីងពាងវិស័យ
ល្អ ណាស់ជ្រះឧបទ្រពចង្រៃ
នឹង មានស្នាដៃល្បីឮឆ្ងាយ ។
កាត់ ដូចស្នាមជើងសុនខា
វាស្នាលឿនលេចរៀងឆើតឆាយ
បានជា ខុនណាងឥតបីក្លាយ
រូប កាយកើនសុខប្រាសទុក្ខភ័យ ។
យូរ ទៅគង់ដល់ជល់ស្ថានស្ថិត
ប្រសិទ្ធិ ប្រសើរស្មើរផែនដី
រុងរឿងរិទ្ធិទ្វីពេញផ្ទៃ
ល្បាញល្បីជាញជ័យជុំនគរ
បើ កាត់ពិកលខ្វល់សញ្ញា
ជារូប ជនានឹងមិនល្អ
ជតា ដាក់ទាបភាពទ័លក្រ
ទុក្ខ ធំស្ទើរមរណាមែនពិត ។
ស្នាម ដូចដួងចន្ទរទើបរះ
បូជា រហ័សបានស័ក្តិសិទ្ធិ
សោយសុខសម្រាន្តបានក្សាន្តចិត្ត
សំរាំងសំរិទ្ធិបានសំរេច ។
បើ កាត់ដាច់ដូចរូបដងធ្នូ
គំនិត គិតគូរជាកលកិច្ច
កើត សមប្រាថ្នាការម្ដេចៗ
ច្រើន តិចមានទាន់កួចប្រាថ្នា ។
កាត់ ជារូបរាងដូចស័ង្ខជ័យ
ប្រាថ្នាការអ្វីល្អងស្ចរ្យ
ចេញ ជួញឆ្ងាយជិតបានវឌ្ឍនា
ស ក្កកើតកបសព្វដំណែង ។
កាត់ ជារូបទែងរត្នមណ្ឌល
កើត ផលប្រសិទ្ធិស័ក្តិសមខែង
ផុសផុលកើតដល់ទីកន្លែង
ជាក់ស្ដែងទាន់ចិត្តគិតប៉ុនប៉ង ។
គម្ពីរនិទានមានសញ្ញា
បុរាណា ចារ្យចងទុកមក
ទុក ជាតម្រាប់ត្រាប់កាន់យក
ជា គ្រឿងរិះរកជោគវាស្នា ។
វត្ថុ ធនធានមានសណ្ដាប់
ជា ទ្រព្យស្រឡះពេញចិន្តា
សត្វ ខាំកកេរកាត់ពស្ត្រា
ធ្លុះធ្លាយ ត្រង់ណាមានចំណាំ ។
ភ្លើង ឆេះខ្លោចប្រេះដាចដោយដុំ
មានរូបភាពផ្សំប្រចំតាម
ទំនាយ ទាយទស្សន៍ជាទំនៀម
តម្រា ប្រាប់ប្រាមអភិប្រាយ ។
ស្នាម កាត់ដាច់ដូចរូបអ្វីៗ
តម្រា ចារ្យស្ដីបទរិយាយ
វង់ មូលដូចចន្ទចរពណ្ណរាយ
លោក ស្រាយនិទានទំនាយថា ។
បាន លាភលើសលប់ទាំងយប់ថ្ងៃ
ថោក ថ្លៃហូរចូលរាល់ទិវា
ធន ធានបានកើនច្រើនវឌ្ឍនា
ភស្តុការសាយកាយរាយ រាល់ពេល ។
ស្នាម កាត់ដូចកលនៃភ្លឺស្រែ
ឬមួយ ដូចខ្សែឆ្វាយរង្វេល
លោក ឲ្យបូជាយ៉ាងក្រាស់ក្រែល
ទើប នៅពិសាលសុខសួស្ដី ។
កាត់ ស្នាមដូចជារូបរាងនាឡិ
បណ្ដាលបានគូស្រករថ្មី
មាន មិត្តជិតឆ្ងាយមកប្រាស្រ័យ
លាភ ផលសេរិរីករងថ្លា ។
កាត់ ជារូបដូចដើរចូលទៅ
នឹង នៅសាន្តសុខនិរទុក្ខា
សម្បូណ៌ហៀរហូរគ្រឿងបរិក្ខារ
ប្រើ ការមិនអស់រលស់ឡើយ ។
ស្នាម ដូចព្រឹក្សាដុះលាស់លូត
មាន លាភរហូតមិនអស់ស្បើយ
បាន មកទុកដាក់លាក់កន្តើយ
គង់ ហើយសុខទៀតឥតឃ្លាតឃ្លា ។
កាត់ ជារូបផ្កាអង្គារបុស្ប
ធ្លុះ ដាចបានសោយផលសុខា
រក្ស មក្សាន្តក្នុងថានរួមគ្រួសារ
ញាតិ មិត្រសាមគ្គាមូលមេត្រី ។
កាត់ ជាប្រឡាយឆ្វាយប្រទាក់
ព័ន្ធ ពាក់ដូចពីងពាងវិស័យ
ល្អ ណាស់ជ្រះឧបទ្រពចង្រៃ
នឹង មានស្នាដៃល្បីឮឆ្ងាយ ។
កាត់ ដូចស្នាមជើងសុនខា
វាស្នាលឿនលេចរៀងឆើតឆាយ
បានជា ខុនណាងឥតបីក្លាយ
រូប កាយកើនសុខប្រាសទុក្ខភ័យ ។
យូរ ទៅគង់ដល់ជល់ស្ថានស្ថិត
ប្រសិទ្ធិ ប្រសើរស្មើរផែនដី
រុងរឿងរិទ្ធិទ្វីពេញផ្ទៃ
ល្បាញល្បីជាញជ័យជុំនគរ
បើ កាត់ពិកលខ្វល់សញ្ញា
ជារូប ជនានឹងមិនល្អ
ជតា ដាក់ទាបភាពទ័លក្រ
ទុក្ខ ធំស្ទើរមរណាមែនពិត ។
ស្នាម ដូចដួងចន្ទរទើបរះ
បូជា រហ័សបានស័ក្តិសិទ្ធិ
សោយសុខសម្រាន្តបានក្សាន្តចិត្ត
សំរាំងសំរិទ្ធិបានសំរេច ។
បើ កាត់ដាច់ដូចរូបដងធ្នូ
គំនិត គិតគូរជាកលកិច្ច
កើត សមប្រាថ្នាការម្ដេចៗ
ច្រើន តិចមានទាន់កួចប្រាថ្នា ។
កាត់ ជារូបរាងដូចស័ង្ខជ័យ
ប្រាថ្នាការអ្វីល្អងស្ចរ្យ
ចេញ ជួញឆ្ងាយជិតបានវឌ្ឍនា
ស ក្កកើតកបសព្វដំណែង ។
កាត់ ជារូបទែងរត្នមណ្ឌល
កើត ផលប្រសិទ្ធិស័ក្តិសមខែង
ផុសផុលកើតដល់ទីកន្លែង
ជាក់ស្ដែងទាន់ចិត្តគិតប៉ុនប៉ង ។